គោលការណ៍ឯកជនភាពសម្រាប់បេក្ខជនដែលដាក់ពាក្យសុំធ្វើការ

ជាពត៌មានសម្រាប់បេក្ខជនដែលបានដាក់ពាក្យស្នើរសុំធ្វើការ ការិយាយល័យ​  Herbalife Nutritionប្រចាំប្រទេសដែលលោកអ្នកបានដាក់ពាក្យ គឺជាអ្នកគ្រប់គ្រងទៅលើទិន្នន័យឯកជនភាពរបស់លោកអ្នក។ សូមមើលបញ្ជីរាយនាមការិយាល័យHerbalife Nutritionនៅក្នុងគេហទំព័រhttps://www.herbalife.com/region-links/

ក្រុមហ៊ុន Herbalife Nutrition ប្រមូលទិន្នន័យផ្ទាល់ខ្លួនដែលបេក្ខជនបានផ្តល់អោយក្រុមហ៊ុនតាមរយៈពាក្យស្នើសុំធ្វើការនេះក្នុងគោលបំណងដើម្បីដំណើរការពាក់ពន្ធ័នឹងការជ្រើសរើសបុគ្គលិក របស់ក្រុមហ៊ុន Herbalife។ អាស្រ័យហេតុនេះ ក្រុមហ៊ុន Herbalife Nutrition អាចនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាជំនួយក្នុងដំណើរការសម្រិតសម្រាំងជ្រើសរើសបេក្ខជនដែលក្នុងនោះរួមមានទាំង ការសម្ភាសន៍ និងការធ្វើតេស្ត ការវាយតម្លៃលើលទ្ធផលដើម្បីជ្រើសរើសបេក្ខជនវគ្គចុងក្រោយផងដែរ។

□ ខ្ញុំយល់ព្រមសម្រាប់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ដំណើរការជាក់លាក់ក្នុងការជ្រើសរើសបុគ្គលិកដែលធ្វើឡើងដោយការិយាល័យក្រុមហ៊ុនដែលខ្ញុំបានដាក់ពាក្យស្នើរសុំធ្វើការ និងសម្រាប់មុខតំណែងផ្សេងទៀតនៅបណ្តាប្រទេសដែលក្រុមហ៊ុន Herbalife Groupកំពុងជ្រើសរើស ប្រសិនបើប្រវត្តិរូបសង្ខេប របស់ខ្ញុំសាកសមនឹងមុខតំណែងទាំងនោះ។

ក្រុមហ៊ុនHerbalife នឹងធ្វើការលុបទិន្នន័យរបស់លោកអ្នកបន្ទាប់ពី អសកម្មរយៈពេល១ឆ្នាំ។ ក្នុងករណីប្រសិនបើ លោកអ្នកមិនចង់រក្សាទុកទិន្នន័យជាមួយក្រុមហ៊ុនយើងនោះទេ លោកអ្នកអាចធ្វើការផ្ញើរសារមកកាន់អ៊ីម៉ែល privacy@herbalife.com ដើម្បីស្នើរសុំធ្វើការលុបទិន្ន័យមុនកាលកំណត់បានផងដែរ។ សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចមើលលំអិតនៅក្នុងគោលនយោបាយឯកជនភាពរបស់ក្រុមហ៊ុន  Herbalife តាមរយៈគេហទំព័រhttps://www.herbalife.com.kh/footer-pages/privacy-policy/. ។

ក្នុងករណីប្រសិនបើអ្នកចង់រក្សាទុកទិន្នន័យតែសម្រាប់មុខតំណែងដែលអ្នកបានដាក់ពាក្យស្នើសុំនោះទេ សូមផ្ញើរសារមកកាន់ privacy@herbalife.com យើងខ្ញុំនឹងធ្វើការលុបទិន្នន័យលោកអ្នក ភ្លាមៗបន្ទាប់ពីពាក្យស្នើសុំរបស់លោកអ្នកមិនត្រូវបានជ្រើសរើស។

អ្នកអាចដកទម្រង់នៃកិច្ចព្រមព្រៀងនេះបានគ្រប់ពេល ដោយគ្រាន់តែធ្វើការផ្ញើរសារមកកាន់អ៊ីម៉ែលខាងក្រោមនេះ។ បន្ទាប់ពីអ្នកដកទម្រង់នៃកិច្ចព្រមព្រៀងនេះហើយ ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនឹងត្រូវលុបចេញពីប្រពន្ធ័របស់យើងខ្ញុំ  លើកលែងតែក្នុងករណីដែលច្បាប់តម្រូវអោយរក្សាទុករយៈពេលយូរជាងនេះ។

យោងតាមច្បាប់ដែលបានកំណត់ អ្នកអាចមានសិទ្ធិផ្សេងៗពាក់ពន្ធ័នឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាសិទ្ធិចូលប្រើប្រាស់ សិទ្ធិក្នុងការកែតម្រូវ សិទ្ធិក្នុងការដាក់កំណត់ ឬ ការជំទាស់លើដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងការលុបឬផ្ទេរទៅកាន់ការិយាល័យគ្រប់គ្រងផ្សេងទៀត។ សូមចំណាំថាសិទ្ធិទាំងនេះគឺស្ថិតនៅក្រោមដែនកំណត់ដែលមានចែងក្នុងច្បាប់។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យ និងសិទ្ធិរបស់អ្នក ក៏ដូចជាសំណើក្នុងការលុប ឬការទប់ស្កាត់ទិន្នន័យ អ្នកអាចទាក់ទងមកយើងតាមរយprivacy@herbalife.com

Herbalife Nutrition នឹងមិនបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភាគីទីបីដែលគ្មានការអនុញ្ញាតជាមុននោះទេ។ ក្នុងនាមជាសាជីវកម្មសកលដែលបានដំណើរការនៅតាមបណ្តាប្រទេសផ្សេងៗ ក្រុមហ៊ុន Herbalife មានគេហទំព័រអន្តរជាតិ និងប្រើប្រាស់ប្រភពធនធានដែលមាននៅតាមទីតាំងនៅជុំវិញពិភពលោក។ ក្នុងកាលៈទេសៈណាមួយ ក្រុមហ៊ុន Herbalife ក៏អាចនឹងប្រើប្រាស់សេវាកម្មភាគីទីបីដើម្បីធ្វើជាតំណាងអោយក្រុមហ៊ុន Herbalife ផងដែរ។ អ្នកបានយល់ព្រមផងដែរក្នុងករណីណាមួយដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានផ្ទេរ និង/ឬបង្ហាញទៅក្រុមហ៊ុនណាមួយដែលស្ថិតនៅក្នុងបុត្រសម្ពន្ធ័ក្រុមហ៊ុន Herbalife ក៏ដូចជាភាគីទីបីដែលជាតំណាងរបស់ក្រុមហ៊ុន Herbalife រួមទាំងអ្នកផ្តល់សេវាកម្មដែលមានសិទ្ធិចូលប្រើទិន្នន័យទាំងនេះដោយស្របច្បាប់។ អ្នកក៏យល់ព្រមផងដែរថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានផ្ទេរទៅប្រពន្ធ័គ្រប់គ្រងទិន្នន័យ និងមូលដ្ឋានរក្សាទិន្នន័យនៅក្រៅប្រទេសដែលអ្នកបាន   ផ្តល់អោយក្រុមហ៊ុន។ ការផ្ទេរបែបនេះអាចរួមបញ្ចូលទាំងការផ្ទេរនិងឬការបញ្ជូនទៅក្រៅប្រទេសកម្ពុជាផងដែរ។

 

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

ក្រុមហ៊ុន Herbalife (Cambodia) Co., Ltd

អាសយដ្ឋាន៖ ផ្ទះលេខ អា២-អា៦ និងអា៦ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា

រាជធានីភ្នំពេញ ប្រទេសកម្ពុជា

អ៊ីម៉ែល៖ cambodiahr@herbalife.com និង privacy@herbalife.com