ផលិតផល
FLaytout Menu
Samantha Clayton

​​អ្នកស្រី Samantha Clayton​

​​OLY, ISSA-CPT - អនុប្រធាន ផ្នែកកីឡា និងការអប់រំកាយសម្បទា

​អនុប្រធានក្រុមប្រឹក្សាភិបាលកាយសម្បទា Herbalife​

​​ជីវប្រវត្តិ​

អ្នកស្រី Samantha Clayton គឺជាអនុប្រធានផ្នែកកីឡា និងការអប់រំកាយសម្បទានៅក្រុមហ៊ុន Herbalife ។ អ្នកស្រី​ក៏​ជា​អនុប្រធានក្រុមប្រឹក្សាភិបាលកាយសម្បទា Herbalife ផងដែរ។ អ្នកស្រីមានទំនួលខុសត្រូវផ្ទាល់ចំពោះសកម្មភាពទាំងអស់ដែលទាក់ទងនឹងការហាត់ប្រាណ និងការអប់រំកាយសម្បទាសម្រាប់សមាជិក និងបុគ្គលិកឯករាជ្យរបស់ Herbalife និងដឹកនាំក្រុមដែលរៀបចំផែនការអាហារូបត្ថម្ភសម្រាប់អត្តពលិកវរជន។ 

អ្នកស្រី Clayton គឺជាគ្រូបណ្តុះបណ្តាលផ្ទាល់ខ្លួនដែលមានវិញ្ញាបនបត្រជំនាញផ្នែកកាយសម្បទាជាក្រុម កម្មវិធីកាយសម្បទាយុវជន កាយសម្បទាជាន់ខ្ពស់ និងលក្ខខណ្ឌកីឡា។ តាមរយៈវគ្គហ្វឹកហ្វឺនជាក្រុម និងឧបករណ៍អប់រំកាយសម្បទា អ្នកស្រីធានាថាអ្នកប្រើប្រាស់យល់ពីតួនាទីដ៏សំខាន់ក្នុងការធ្វើលំហាត់ប្រាណក្នុងការរស់នៅប្រកបដោយសុខភាព និងសុភមង្គលជាងមុន។ អ្នកស្រីក៏ជួយបង្កើត រៀបចំ និងផ្សព្វផ្សាយកម្មវិធី និងសកម្មភាពកាយសម្បទារបស់បុគ្គលិក ដែលជាផ្នែកសំខាន់មួយនៃកម្មវិធីសុខភាពសាជីវកម្មរបស់ក្រុមហ៊ុន។ 

ដោយបានចូលរួមក្នុងកម្រិតអត្តពលកម្មខ្ពស់បំផុត អ្នកស្រី Clayton តំណាងឱ្យចក្រភពអង់គ្លេសនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងស៊ីដនីឆ្នាំ 2000 ទាំងវិញ្ញាសារត់ចម្ងាយ 200 ម៉ែត្រ និងព្រឹត្តិការណ៍បណ្តាក់ 4x100 ម៉ែត្រ។ 

អ្នកស្រី Clayton មានបរិញ្ញាបត្ររងផ្នែកវិទ្យាសាស្ត្រឱសថ និងបានសិក្សាផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យ Wolverhampton ។ បន្ទាប់មក អ្នកស្រី​បាន​បន្ត​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​សុខភាព​សាធារណៈ និង​អនុបណ្ឌិត​ផ្នែក​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ​សាធារណៈ​អាមេរិក និង​សាកលវិទ្យាល័យ​រដ្ឋ Arizona ផងដែរ​។ ក្នងនាមជាម្ដាយ​ដែល​មាន​កូន​បួន​នាក់ គាត់​រីករាយ​នឹង​ការ​លើកទឹកចិត្ត​កូន​ក្នុង​សកម្មភាព​កីឡា​របស់​ពួកគេ។ ផលិតផល Herbalife ដែលអ្នកស្រីចូលចិត្តគឺ Herbalife24® Rebuild Strength ។