Herbalife ដើរតួជាកម្លាំងគាំទ្រដល់ជើងឯក និងក្រុមល្បីៗបំផុតរបស់ពិភពលោក រួមមានអត្តពលិកឆ្នើមអូឡាំពិក និងប៉ារ៉ាឡាំពិកផងដែរ។ ពួកគេទាំងអស់ជឿជាក់លើក្រុមហ៊ុន Herbalife ដើម្បីជួយជំរុញការធ្វើដំណើររបស់ពួកគេឆ្ពោះទៅរកភាពអស្ចារ្យ។ អត្តពលិកអន្តរជាតិទាំងនេះដឹងច្បាស់ថា ប្រសិទ្ធភាពខ្ពស់បំផុតមានមូលដ្ឋានគ្រឹះពីអាហារូបត្ថម្ភដែលពួកគេបញ្ចូលក្នុងខ្លួន។
យើងមិនត្រឹមជាអ្នកឧបត្ថម្ភប៉ុណ្ណោះទេ យើងជាសហការីជាមួយពួកគេក្នុងការតស៊ូដណ្តើមយកភាពល្អឥតខ្ចោះ។ ដោយសារអាហារូបត្ថម្ភផ្អែកលើវិទ្យាសាស្ត្រ និងផលិតផលទំនើបៗបំផុត Herbalife ផ្តល់លទ្ធភាពឲ្យអត្តពលិកពង្រឹងសមត្ថភាពអត្តពលិកឲ្យខំប្រឹងកាន់តែខ្លាំង ស្តារខ្លួនបានឆាប់រហ័ស និងសម្រេចបាននូវកម្រិតសម្តែងខ្ពស់បំផុត។ មិនថាក្នុងការបំបែកកំណត់ត្រា ឬការបំបាត់រាល់ឧបសគ្គឡើយ Herbalife ត្រូវបានទុកចិត្តជាអ្នកជំរុញឲ្យកីឡាករសម្រេចបានភាពអស្ចារ្យ។
ជួយអត្តពលិកឲ្យទទួលជ័យជម្នះទូទាំងពិភពលោក
150+
អត្តពលិក និងក្រុមកីឡា
40+
ប្រភេទកីឡា
៣៥+
ប្រទេស
5
គណៈកម្មាធិការជាតិអូឡាំពិក
Cristiano Ronaldo
អស់រយៈកាលជាងមួយទសវត្សរ៍មកហើយ ដែលយើងបានចាប់ដៃគូជាមួយអត្តពលិកដ៏ល្បីល្បាញបំផុតមួយរូបរបស់ពិភពលោក គឺលោក Cristiano Ronaldo។ ជាមួយគ្នានេះ យើងបានបង្កើត និងសហការបង្កើត Herbalife24 CR7 Drive ដែលជាភេសជ្ជៈកីឡាដ៏ទំនើប ដែលជួយអត្តពលិក បំពេញសារធាតុចិញ្ចឹមសំខាន់ៗ និងលើកកម្ពស់ជាតិទឹកយ៉ាងឆាប់រហ័ស។
ការខិតខំហ្វឹកហាត់ឥតឈប់ឈររបស់ Cristiano ទាមទារអាហារូបត្ថម្ភដែលជួយគាត់ឲ្យយកឈ្នះលើដែនកំណត់ផ្ទាល់ខ្លួន។ គាត់ជឿជាក់លើថាមពល និងការច្នៃប្រឌិតរបស់ Herbalife ដើម្បីកំណត់និយមន័យថ្មីនូវអ្វីដែលអាចធ្វើទៅបាន។ ផលិតផលរបស់យើងជួយគាត់ឲ្យបង្ហាញសមត្ថភាពដ៏អស្ចារ្យជាមួយនឹងការលះបង់មិនរាថយចំពោះកីឡារបស់គាត់ និងភាពប៉ិនប្រសប់ខាងកីឡាដែលគ្មានគូប្រៀប។
"Herbalife គឺជាផ្នែកសំខាន់មួយនៃអាហារូបត្ថម្ភជំរុញសមត្ថភាពរបស់ខ្ញុំ ដែលបានជួយខ្ញុំឲ្យរស់នៅក្នុងជីវិតដ៏ល្អបំផុតអស់រយៈពេលជាងមួយទសវត្សរ៍។"។
Cristiano Ronaldo
ដៃគូផ្លូវការរបស់ Herbalife Nutrition
LA Galaxy
ចាប់តាំងពីឆ្នាំ២០០៧ យើងមានមោទកភាពដែលបានជួយឧបត្តម្ភក៍ក៏ដូចជាជួយជម្រុញក្រុមបាល់ទាត់ LA Galaxy ដែលជាក្រុមមួយទទួលបានពានរង្វាន់ច្រើនជាងគេបំផុតរបស់ Major League Soccer។ បច្ចុប្បន្ន ក្រុម Galaxy មានពាន MLS Cup ចំនួន ៦ ដែលជាកំណត់ត្រាក្នុងលីគមួយនេះ ហើយបង្ហាញឲ្យឃើញពីការស្រឡាញ់ដ៏មុះមុតរបស់ពួកគេចំពោះកីឡា និងការខិតខំឥតឈប់ឈរដើម្បីភាពល្អឥតខ្ចោះ។ ក្រៅពីការបំបែកកំណត់ត្រា សមិទ្ធផលនេះតំណាងឲ្យដំណើររបស់ក្រុម Galaxy អស់រយៈពេលពីរទសវត្សរ៍កន្លងមក ដែលជាដំណើរមួយដែលយើងមានមោទកភាពយ៉ាងខ្លាំងក្នុងការចែករំលែកជាមួយពួកគេ។
យើងមិនត្រឹមតែជាស្លាកយីហោនៅលើឯកសណ្ឋានពួកគេប៉ុណ្ណោះទេ – ភាពជាដៃគូរបស់យើងជាមួយក្រុម Galaxy ក៏ឆ្លុះបញ្ចាំងពីទស្សនៈវិស័យរួមគ្នាដើម្បីអាហារូបត្ថម្ភ និងការអភិវឌ្ឍន៍សហគមន៍ផងដែរ។ យើងមានមោទកភាពក្នុងការគាំទ្រក្រុម Galaxy តាមរយៈផលិតផលរបស់យើងដែលជាក្រុមអ្នកជំនាញផ្នែកអាហារូបត្ថម្ភដែលប្តេជ្ញាចិត្ត និងផ្តួចផ្តើមរួមគ្នាជួយជំរុញកុមារឲ្យមានក្តីសុបិនធំៗ។
ពង្រឹងអត្តពលិកស្ត្រី
យើងបានគាំទ្រ និងអបអរស្ត្រីក្នុងវិស័យកីឡាជាង 20 ឆ្នាំមកហើយ។ មិនត្រឹមតែផ្តល់អាហារូបត្ថម្ភសម្រាប់សមត្ថភាពប៉ុណ្ណោះទេ យើងក៏ជួយបង្កើនសមិទ្ធផលកីឡា ធ្វើឲ្យបទពិសោធន៍កាន់តែប្រសើរឡើង និងផ្តល់អានុភាពដល់ដំណើរជីវិតដើម្បីបំផុសគំនិតដល់អ្នកជំនាន់ក្រោយ។ យើងប្តេជ្ញាចិត្តក្នុងការកសាងកេរ្តិ៍ដំណែលនៃការដាក់បញ្ចូលគ្នាទាំងអស់គ្នា ភាពធន់ និងឧត្តមភាពក្នុងវិស័យកីឡា ដោយគាំទ្រស្ត្រីគ្រប់ជំហាន។