ផលិតផល
FLaytout Menu
880116552
People talking

​​សម្រាប់យើង វាជារឿងផ្ទាល់ខ្លួន​

​​ការប្រើប្រាស់ផលិតផល​

Products Products

​​ផលិតផលរបស់យើងនាំយកគោលបំណងរបស់យើង ទៅដល់មនុស្ស ដើម្បីការរស់នៅប្រកបដោយសុខភាពល្អជាមួយនឹងការទទួលបានអាហារូបត្ថម្ភប្រកបដោយគុណភាព និងធនធាន ដើម្បីសម្រេចបាននូវសុខុមាលភាពបានល្អប្រសើរ។  

​របៀបដែលយើងកំពុងធ្វើ 

  • ​79% នៃក្លឹបអាហារូបត្ថម្ភនៅសហរដ្ឋអាមេរិកស្ថិតនៅចម្ងាយ 5 ម៉ាយពីទីតាំងដែលពិបាកក្នុងការទទួលបានអាហារដែលមានសុខភាពល្អ និងតម្លៃសមរម្យ។ 
  • ​$3.3 លានដុល្លា ក្នុងការបរិច្ចាគ និងផលិតផលដល់អង្គការមិនរកប្រាក់ចំណេញ (inc. 2021)។​ 

​​ការជម្រុញលើកទឹកចិត្តដល់មនុស្ស​

Volunteer Carrying a box

​​យើងវាស់ស្ទង់ឥទ្ធិពលរបស់យើងដោយការលើកទឹកចិត្តមនុស្ស និងសហគមន៍ដែលយើងកំពុងរស់នៅ។ ពីបុគ្គលិករបស់យើង និងសមាជិកឯករាជ្យ Herbalife ដល់អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់របស់យើង យើងកំពុងបង្កើតឱកាសដែលយុត្តិធម៌ និងសមធម៌ ដើម្បីជួយមនុស្សឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ និងរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។ 

​របៀបដែលយើងកំពុងធ្វើ 

  • ​និយោជកដ៏ល្អបំផុតមួយរបស់អាមេរិកសម្រាប់ភាពចម្រុះគ្នានៅក្នុងទស្សនាវដ្តី Forbes ។ 
  • ​កម្មវិធីបណ្តុះបណ្តាល និងអប់រំសមាជិករបស់យើង HN Grow បានទទួលពានរង្វាន់ Excellence in Business ដោយសមាគមលក់ផ្ទាល់។ 
  • ​72% នៃកម្លាំងពលកម្មអាមេរិករបស់យើងគឺមកពីសាវតាជនជាតិភាគតិច។​ 

​​ភពដែលស្រស់បំព្រង​

Soybean farmer kneeling in a soybean field with children

​​យើងផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងដែលយើងជឿថានឹងមានឥទ្ធិពលវិជ្ជមានលើភពផែនដី។ ចំណុចដែលត្រូវបានសង្កត់ធ្ងន់នេះគឺមានសារៈសំខាន់ទាំងទាន់ពេលវេលា និងសំខាន់នៅពេលដែលពិភពលោកជួបប្រទះនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាយុទ្ធសាស្រ្ត 1 នៃយុទ្ធសាស្រ្តនិរន្តរភាពរបស់យើង ការគ្រប់គ្រងបរិស្ថានគឺជាអ្វីដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។  

​របៀបដែលយើងកំពុងធ្វើ 

  • ​U.N. សមាជិក Global Compact តាំងពីឆ្នាំ 2020។ 
  • ​អំណោយសប្បុរសធម៌ចំនួន 4.9 លានដុល្លារ។ 
  • ​បើកដំណើរការការិយាល័យដើរដោយថាមពលពន្លឺព្រះអាទិត្យដំបូងគេនៅកូស្តារីកា។ 
  • ​ឆ្នាំ 2021 បានចាប់ដៃគូជាមួយ My Green Lab ដើម្បីជួយយើងអភិវឌ្ឍប្រតិបត្តិការមន្ទីរពិសោធន៍ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត និងទទួលបានស្ថានភាពវិញ្ញាបនប័ត្រមន្ទីរពិសោធន៍បៃតងសម្រាប់មន្ទីរពិសោធន៍ទាំងប្រាំបីរបស់យើងនៅទូទាំងពិភពលោក។​ 

​​មូលនិធិ Herbalife​ Nutrition​

Little boys at Casa Herbalife Mexico

មូលនិធិ Herbalife Nutrition (HNF) គឺជាអង្គការសប្បុរសធមឯករាជ្យមួយដែលត្រូវបានបង្កើតឡើងដោយលោក Mark Hughes ក្នុងឆ្នាំ 1994 ។ គាត់ជឿថា មនុស្សគ្រប់រូបគួរតែមានអាហារូបត្ថម្ភ ក៏ដូចជាការយល់ដឹងជាមូលដ្ឋានអំពីអ្វីដែលរាងកាយយើងត្រូវការដើម្បីលូតលាស់បានល្អ។ មូលនិធិនេះចាប់ដៃគូជាមួយអង្គការសប្បុរសធម៌ និងអង្គការនានាដែលផ្តោតលើការផ្តល់សិទ្ធិដែលទទួលបានអាហារូបត្ថម្ភ និងការអប់រំដែលចាំបាច់ ដើម្បីជួយកសាងសហគមន៍ដែលរឹងមាំបន្ថែមទៀត។ HNF ក៏ផ្តល់មូលនិធិសម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ និងក្លាយជាដៃគូជាមួយអង្គការដូចជាកាកបាទក្រហមផងដែរ។ អ្នកអាចគាំទ្រមូលនិធិ Herbalife Nutrition​ បាន។

229K

​​កុមារនៅទូទាំងសហគមន៍នៅលើពិភពលោក ត្រូវបានគាំទ្រជាមួយនឹងអាហារូបត្ថម្ភ និងការអប់រំត្រឹមត្រូវដែលចាំបាច់ ដើម្បីដឹកនាំជីវិតដែលសំបូរបែបនៅឆ្នាំ 2022។​

178

​​អង្គការមិនរកប្រាក់ចំណេញដែលយើងបានផ្តល់មូលនិធិ មានដូចជា មន្ទីរពេទ្យ មណ្ឌលកុមារកំព្រា សាលារៀន និងអង្គការនានា។​

59

​​ប្រទេសដែលបច្ចុប្បន្នបានត្រូវបានជួយតាមរយៈមូលនិធិ Herbalife Nutrition។​

People sharing a presentation

​​ចែករំលែកវឌ្ឍនភាពរបស់យើង។​

យើងនឹងបន្តចែករំលែកគោលដៅ វឌ្ឍនភាព គោលនយោបាយ និងសេចក្តីថ្លែងការណ៍អំពីជំហររបស់យើង នៅពេលដែលយើងបញ្ចូលនិរន្តរភាពទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់យើង។ ក្នុងនាមជាសមាជិកនៃ United Nations Global Compact ចាប់តាំងពីឆ្នាំ 2020 ហើយជាមួយនឹងភាពជាដៃគូជាច្រើនរាប់មិនអស់ យើងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងប្រតិបត្តិការនានាតាមរបៀបដែលបង្កើតការផ្លាស់ប្តូរជាវិជ្ជមានយូរអង្វែងសម្រាប់មនុស្ស និងភពផែនដី។

សម្រាប់ពត៌មានលម្អិតបន្ថែមអំពីទិន្នន័យដែលទាក់ទងនឹងនិរន្តរភាពរបស់យើង សន្ទស្សន៍ ESG ប្រចាំឆ្នាំរបស់យើង និងរបាយការណ៍និរន្តរភាពសកលប្រចាំឆ្នាំរបស់យើង អ្នកអាចធ្វើការទាញយកបាន។