ផលិតផល
FLaytout Menu
Celine Del Genes Headshot

អ្នកស្រី Celine Del Genes

នាយក

ជីវប្រវត្តិ

អ្នកស្រី Celine Del Genes គឺជានាយកប្រតិបត្តិទីផ្សារម៉ាកយីហោ ដែលសម្រេចបាននូវបទពិសោធន៍ជាអន្តរជាតិក្នុងការអនុវត្តយុទ្ធសាស្រ្តទីផ្សារ និងអាជីវកម្មជោគជ័យសម្រាប់ម៉ាកយីហោដ៏លេចធ្លោជាច្រើន។ អ្នកស្រីគឺជាអ្នកគ្រប់គ្រងទូទៅសកលនៃ Specialist Sports នៅ Adidas AG ដែលរួមមានកីឡាវាយកូនបាល់ បាល់ឱប និងការគ្រប់គ្រងកីឡាអូឡាំពិក។

ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំនៅ Adidas អ្នកស្រី Del Genes នាំមកនូវភាពជាអ្នកដឹកនាំអាជីវកម្មសំខាន់ៗ ជាពិសេសផ្នែកទីផ្សារ និងកីឡា ដល់ក្រុមប្រឹក្សាភិបាល។ ចំណេះដឹងរបស់អ្នកស្រី Del Genes ក្នុងការកសាងម៉ាកយីហោបានផ្តល់ីដល់ក្រុមហ៊ុន Herbalife ឱកាសក្នុងការជំរុញកំណើន និងការអភិវឌ្ឍន៍នាពេលអនាគត។

មុនពេលតួនាទីបច្ចុប្បន្នរបស់អ្នកស្រី អ្នកស្រី Del Genes បានកាន់តំណែងប្រតិបត្តិជាសកលជាច្រើននៅក្នុងអង្គការ Adidas ក៏ដូចជា Reebok International ។

អ្នកស្រីក៏មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការបើកដំណើរការផលិតផលដែលទទួលបានជោគជ័យជុំវិញពិភពលោក រួមទាំងអឺរ៉ុប អាស៊ី និងអាមេរិកខាងជើង។

បច្ចុប្បន្ន អ្នកស្រី Del Genes គឺជាសមាជិកសកម្មនៃ Conseillers du Commerce Extérieur de la France (ទីប្រឹក្សាពាណិជ្ជកម្មបរទេសរបស់បារាំង ឬ CCEs)។ ជំរុញដោយបំណងប្រាថ្នារបស់អ្នកស្រីក្នុងការចែករំលែកបទពិសោធន៍របស់អ្នកស្រី និងបង្កើនទេពកោសល្យវ័យក្មេងបន្ថែម អ្នកស្រី Del Genes ក៏បម្រើការជាអ្នកណែនាំតាមរយៈអង្គការជាច្រើនផងដែរ។