ផលិតផល
FLaytout Menu
Juan Miguel Mendoza Headshot

​​លោក Juan Miguel Mendoza​

នាយក

ជីវប្រវត្ថិ

លោក Juan Miguel Mendoza គឺជាសមាជិកឯករាជ្យ Herbalife ដែលមានបទពិសោធន៍ជាង 30ឆ្នាំ ក្នុងការជួយមនុស្សឲ្យរស់នៅតាមរបៀបរស់នៅប្រកបដោយសុខភាពល្អ និងសកម្ម តាមរយៈអាហារូបត្ថម្ភផ្ទាល់ខ្លួន និងជាគ្រូបង្វឹក។ លោក Mendoza ក៏ជាសមាជិកនៃ Chairman’s Club របស់ក្រុមហ៊ុនដែលជាស្នាដៃមួយដែលលោកបានសម្រេចបានតាំងពីឆ្នាំ 2013 មកម្ល៉េះ។

លោក Mendoza ធ្វើដំណើរជាទៀងទាត់នៅជុំវិញពិភពលោក ហ្វឹកហាត់សមាជិកឯករាជ្យ Herbalife អំពីអាជីវកម្ម ផលិតផល និងសារៈសំខាន់នៃភាពខុសគ្នារបស់សមាជិកយើង។ គាត់គឺជាសមាជិកដ៏សំខាន់មួយរូប នៃក្រុមយុទ្ធសាស្ត្រ និងផែនការផ្សេងៗ សម្រាប់ក្រុមហ៊ុន។

ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាភិបាលលោក ​Mendoza បាននាំមកនូវការយល់ដឹងដោយផ្ទាល់អំពីមុខងារ និងតម្រូវការជាក់លាក់របស់សមាជិកឯករាជ្យក្រុមហ៊ុន ដែលជាអ្នកនាំមុខគេ នៃអាជីវកម្មរបស់ Herbalife ទៅកាន់ក្រុមប្រឹក្សាភិបាល។ អាណត្តិរបស់គាត់ក្នុងនាមជាសមាជិកឯករាជ្យ ក៏ផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីកំណើន និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផងដែរ។